ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​កាលដែល​ភិក្ខុនី​និយាយ​ថា​ ​នែនាង​ម្ចាស់​ ​នាង​ចូរ​មក​ ​ចូរ​រម្ងាប់​អធិករណ៍​នេះ​ ​ដូច្នេះ​ ​បាន​ទទួលពាក្យ​ថា​សាធុ​ហើយ​ ​ភិក្ខុនី​នោះ​ក្នុង​កាល​ជា​ខាងក្រោយ​ ​ឥតមាន​សេចក្តី​អន្តរាយ​ ​(​អ្វី​)​ ​ហើយ​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បី​រម្ងាប់​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣០៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​កាលដែល​ភិក្ខុនី​ ​បាន​ដល់​ភិក្ខុនី​ដទៃ​។​ ​អធិករណ៍​ទាំងឡាយ៤​ ​គឺ​វិវាទាធិករណ៍១​ ​អនុ​វា​ទា​ធិ​ករណ៍១​ ​អាប​ត្តា​ធិ​ករណ៍១​ ​កិ​ច្ចា​ធិ​ករណ៍១​ ​ឈ្មោះថា​ ​អធិករណ៍​។​ ​ពាក្យ​ថា​ ​នែនាង​ម្ចាស់​ ​នាង​ចូរ​មក​រម្ងាប់​អធិករណ៍​នេះ​ ​គឺថា​ ​នែនាង​ម្ចាស់​ ​នាង​ចូរ​មក​វិនិច្ឆ័យ​អធិករណ៍​នេះ​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​នោះ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​ឥតមាន​សេចក្តី​អន្តរាយ​ ​គឺ​កាលបើ​សេចក្តី​អន្តរាយ​មិន​មាន​។​ ​ពាក្យ​ថា​ ​មិន​រម្ងាប់​ ​គឺ​មិន​រម្ងាប់​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​មិន​ធ្វើ​សេចក្តី​
ថយ | ទំព័រទី ២៧២ | បន្ទាប់