ចេញ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​សូត្រ​សេចក្តី​នេះ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​សូត្រ​សេចក្តី​នេះ​ ​អស់​វារៈ​បីដង​ផង​។​បេ​។​ ​ភិក្ខុនី​ឈ្មោះ​នេះ​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ហើយ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​នោះ​ ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​២២​]​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ទុក្កដ​ ​ក្នុង​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ទាំងឡាយ​ពីរ​ ​ត្រូវអាបត្តិ​បារាជិក​ក្នុង​ពេល​ចប់​កម្មវាចា​។​
 [​២៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​តថាគត​ពោល​ប្រៀបធៀប​ពួក​ភិក្ខុនី​ដែល​ត្រូវអាបត្តិ​បា​រាជិ​ក​មុន​ៗ​។​ ​ពាក្យ​ថា​ ​ត្រូវ​បារាជិក​ ​សេចក្តី​ថា​ ​ថ្ម​ដ៏​ក្រាស​ដែល​បែក​ជា​ពីរ​ចំណែក​ហើយ​ ​ជា​ធម្មជាតិ​តភ្ជាប់​វិញ​មិនបាន​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ភិក្ខុនី​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​អស់​វារៈ​គំរប់​បីដង​ហើយ​ ​នៅ​មិន​លះបង់​ ​ក៏​មិនមែន​ជាស​មណី​​(​១​)​ ​មិនមែន​ជា​ធីតា​របស់​ព្រះពុទ្ធ​ជា​សក្យត្រកូល​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​ ​
​(​១​)​ ​សមណ​ស្រី​ ​ហៅថា​ ​សមណី​។​
ថយ | ទំព័រទី ២៨ | បន្ទាប់