លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីសំគាល់ថា មិនទាន់ប្រគល់ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីសំគាល់ថា ប្រគល់ហើយ មិនត្រូវអាបត្តិ។
[៣២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីប្រគល់ ហើយទើបចៀសចេញទៅ១ កាលបើមានសេចក្តីអន្តរាយ ភិក្ខុនីក៏ចេញទៅស្វែងរក (គ្នានឹងប្រគល់ឲ្យតែ) មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ ហើយក៏ចេញទៅ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[៣២២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីរៀនតិរច្ឆានវិជ្ជា។មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងរៀនតិរច្ឆានវិជ្ជា ដូចជាពួកស្រីគ្រហស្ថដែលបរិភោគកាមសោះ។ ពួកភិក្ខុនីបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមាន

ចិត្តាគារវគ្គ សិក្ខាបទទី៩