[​៣២៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​រៀន​សរសេរ​អក្សរ១​ ​ភិក្ខុនី​រៀន​ធារ​ណ​សាស្ត្រ​(​១​)​១​ ​ភិក្ខុនី​រៀន​វិជ្ជាការ​ពារ​ខ្លួន​សម្រាប់​រក្សា​ ​(​ខ្លួន​)​១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ចិ​ត្តា​គារវ​គ្គ​ ​សិក្ខាបទ​ទី១០​


 [​៣២៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​បង្រៀន​តិរច្ឆាន​វិជ្ជា​។​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​បង្រៀន​តិរច្ឆាន​វិជ្ជា​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ដែល​បរិភោគ​កាម​សោះ​។​ ​ភិក្ខុនី​បានឮ​ច្បាស់​នូវ​ពាក្យ​មនុស្ស​ទាំងឡាយ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​មិនសមបើ​នឹង​បង្រៀន​តិរច្ឆាន​វិជ្ជា​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​
​(​១​)​ ​គឺ​ភិក្ខុនី​រៀន​គម្ពីរ​ដទៃ​ៗ​ទៀត​ ​ដើម្បីឲ្យ​ដឹង​ស្គាល់​នូវ​លទ្ធិ​វិជ្ជា​ក្នុង​គម្ពីរ​នោះ​ៗ​។​
ថយ | ទំព័រទី ២៨៤ | បន្ទាប់