ឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរបើនឹងបង្រៀនតិរច្ឆានវិជ្ជាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ បង្រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣២៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា។ ពាក្យថា បង្រៀន គឺភិក្ខុនីបង្រៀនដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗបទ។ បង្រៀនដោយអក្សរ ត្រូវអាបត្តិបាចិត្តិយរាល់ៗអក្សរ។
[៣២៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្រៀនសរសេរ១ ភិក្ខុនីបង្រៀនធារណសាស្ត្រ១ ភិក្ខុនីបង្រៀនវិជ្ជាការពារខ្លួនដើម្បីរក្សា (ខ្លួន)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

ចិត្តាគារវគ្គទី៥ ចប់។