​[​៣៣៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៩យ៉ាង​)​ ​គឺ​ភិក្ខុនី​ប្រាប់ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ទើប​ចូល​ទៅ១​ ​ភិក្ខុនី​មិន​ប្រាប់​ ​ព្រោះ​គ្មាន​ភិក្ខុ​ ​ហើយ​ចូល​ទៅ១​ ​ភិក្ខុនី​ដែល​ក្រឡេក​ឃើញ​សីស​ ​(​ភិក្ខុនី​ដែល​ចូល​ទៅ​មុន​)​ ​ហើយ​ទើប​ទៅ១​ ​ពួក​ភិក្ខុនី​ប្រជុំ​នៅក្នុង​ទីណា​ ​ភិក្ខុនី​នោះ​ ​ក៏​ទៅ​ក្នុង​ទីនោះ១​ ​ភិក្ខុនី​ដើរតាម​ផ្លូវ​ដែល​មាន​ក្នុង​វត្ត១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អារាម​វគ្គ​ ​សិក្ខាបទ​ទី២​


 ​[​៣៣៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​កូ​ដា​គារ​សាលា​ ​ក្នុង​ព្រៃ​មហា​វន​ ​ទៀប​ក្រុង​វេសាលី​។​ ​គ្រានោះ​ឯង​ ​ព្រះ​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​ ​ជា​ឧបជ្ឈាយ៍​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ព្រៃស្មសាន​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ដែល​ជាធំ​ជាង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ធ្វើ​មរណកាល​។​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​នាំ​ភិក្ខុនី​នោះ​ទៅ​ ​ហើយ​ដុត​ភិក្ខុនី​នោះ​ក្នុង​ទី​មិន​ឆ្ងាយ​ពី​កុដិ​ព្រះ​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​ ​ហើយ​ធ្វើ​ស្តូប​ ​(​ចេតិយ​)​ ​ហើយ​តែង​ទៅ​យំ​ជិត​ស្តូប​នោះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ក​ប្បិ​ត​ក​ដ៏​មាន​អាយុ​ ​ធុញទ្រាន់​នឹង​សំឡេង​នោះ​ ​
ថយ | ទំព័រទី ២៩០ | បន្ទាប់