ភិក្ខុនីបានឮដូច្នេះថា ដំណឹងថា លោកម្ចាស់ឧបាលិនាំសេចក្តីប្រឹក្សាយើងទៅប្រាប់។ ពួកឆព្វគ្គិយាភិក្ខុនីទាំងនោះ ក៏នាំគ្នាជេរព្រះឧបាលិដ៏មានអាយុថា លោកខ្មាន់ព្រះកេសនេះ ជាអ្នកដុសក្អែល (គេ) មានជាតិដ៏ថោកទាប មិនសមបើនឹងនាំយកសេចក្តីប្រឹក្សារបស់យើងទៅប្រាប់សោះ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងមកនាំគ្នាជេរលោកម្ចាស់ឧបាលិសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីជេរឧបាលិ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរបើនឹងជេរឧបាលិទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ជេរគំរាមភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៣៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ភិក្ខុ បានដល់ឧបសម្បន្ន។ ពាក្យថា ជេរ គឺភិក្ខុនីជេរដោយអក្កោសវត្ថុទាំង១០ ឬបណ្តា
[៣៣៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ភិក្ខុ បានដល់ឧបសម្បន្ន។ ពាក្យថា ជេរ គឺភិក្ខុនីជេរដោយអក្កោសវត្ថុទាំង១០ ឬបណ្តា