ទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​ផ្តាសា​គណ​ភិក្ខុនី​ ​ដោយ​សេចក្តី​កំណាច​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ផ្តាសា​គណ​ភិក្ខុនី​ដោយ​សេចក្តី​កំណាច​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៤០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​កំណាច​ ​សំដៅយក​សេចក្តី​ក្រោធ​។​ ​ដែល​ហៅថា​ ​គណ​ភិក្ខុនី​ ​សំដៅយក​ភិក្ខុនី​សង្ឃ​។​ ​ពាក្យ​ថា​ ​ផ្តាសា​ ​គឺ​ភិក្ខុនី​ផ្តាសា​ថា​ ​ភិក្ខុនី​អស់នុ៎ះ​ល្ងង់​ ​ភិក្ខុនី​អម្បាល​នុ៎ះ​មិន​ឆ្លាស​ ​ពួក​ភិក្ខុនី​ទាំង​នុ៎ះ​មិន​ស្គាល់​កម្ម​ក្តី​ ​ទោស​របស់​កម្ម​ក្តី​ ​កម្ម​វិបត្តិ​ក្តី​ ​កម្ម​សម្បត្តិ​ក្តី​ដូច្នេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ផ្តាសា​ភិក្ខុនី​ច្រើន​រូប​ក្តី​ ​មួយ​រូប​ក្តី​ ​អនុបសម្បន្ន​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៤១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​ធ្វើ​អត្ថ​ជា​ប្រធាន១​ ​ធ្វើ​ធម៌​ជា​ប្រធាន១​ ​ធ្វើពាក្យ​ប្រៀនប្រដៅ​ជា​ប្រធាន១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់