ភិក្ខុនីស្ថិតនៅក្នុងហត្ថបាស ទាយកបង្អោនរបស់មកចំពោះមុខ ភិក្ខុនីហាមឃាត់ក៏ប្រាកដ។ វត្ថុដែលឈ្មោះថា ខាទនីយ គឺលើកទុកតែភោជន៥យ៉ាង និងបបរ យាមកាលិក សត្តាហកាលិក យាវជីវិកចេញ ក្រៅពីនោះ ឈ្មោះថា ខាទនីយទាំងអស់។ ដែលហៅថា ភោជនីយ បានដល់ភោជន៥យ៉ាង គឺបាយ នំកុម្មាស សដូវ ត្រី សាច់។ ភិក្ខុនីទទួលដោយគិតថា អញនឹងទំពាស៊ី នឹងបរិភោគ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
[៣៤៤] ខ្លួនគេនិមន្តហើយ ភិក្ខុនីសំគាល់ថា និមន្តហើយ ៗទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនគេនិមន្តហើយ ភិក្ខុនីសង្ស័យ ហើយទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនគេនិមន្តហើយ ភិក្ខុនីសំគាល់ថា មិនបាននិមន្ត ហើយទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទទួលយាមកាលិក សត្តាហកាលិក យាវជីវិក ប្រយោជន៍ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវអាបត្តិទុក្កដគ្រប់វារៈដែលលេបចូលទៅ។