[​៣៤៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​ត្រកូល​ ​បាន​ដល់​ត្រកូល៤យ៉ាង​ ​គឺ​ត្រកូល​ក្សត្រ១​ ​ត្រកូល​ព្រាហ្មណ៍១​ ​ត្រកូល​អ្នកជំនួញ​ ​អ្នកធ្វើ​ស្រែ​ ​ធ្វើចំការ១​ ​ត្រកូល​អ្នកស៊ីឈ្នួល១​។​ ​ពាក្យ​ថា​ ​មាន​សេចក្តី​កំណាញ់​ ​គឺ​ភិក្ខុនី​ពោលទោស​ត្រកូល​ក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​កុំ​ឲ្យ​ភិក្ខុនី​ទាំងឡាយ​មក​បាន​ដូច្នេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឬ​ភិក្ខុនី​ពោលទោស​ភិក្ខុនី​ទាំងឡាយ​ក្នុង​សំណាក់​ត្រកូល​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៤៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​មិន​ប្រព្រឹត្ត​កំណាញ់១​ ​ភិក្ខុនី​ប្រាប់​ទោស​ដែល​មាន​ពិត១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អារាម​វគ្គ​ ​សិក្ខាបទ​ទី៦​


 [​៣៤៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថ​បិ​ណ្ឌិ​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ច្រើន​រូប​នៅចាំ​វស្សា​ក្នុង​អាវាស​ដែល​តាំងនៅ​ក្នុង​ស្រុកក្រៅ​ ​ហើយ​បាន​ទៅកាន់​ក្រុង​សាវត្ថី​។​ ​ភិក្ខុនី​ទាំងឡាយ​ ​(​ឯទៀត​)​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​
ថយ | ទំព័រទី ៣០២ | បន្ទាប់