[៣៥៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីនៅអស់ត្រ័យមាសខាងដើមក្តី អស់ត្រ័យមាសខាងចុងក្តី ឈ្មោះថា នៅចាំវស្សាហើយ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនបវារណានឹងឧភតោសង្ឃ ដោយស្ថានបីយ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ត្រូវអាបត្តិបាចិត្តិយ។
[៣៥៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរក (ឧភតោសង្ឃ)មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[៣៥៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ចូលទៅកាន់លំនៅភិក្ខុនី ហើយទូន្មានពួកឆព្វគ្គិយាភិក្ខុនី។ ភិក្ខុនីទាំងឡាយ បាននិយាយពាក្យនេះនឹងពួកឆព្វគ្គិយាភិក្ខុនីថា នែលោកម្ចាស់ទាំងឡាយ ចូរលោកទាំងឡាយមក ពួកយើងនឹងទៅ (ស្តាប់) ឱវាទ។

អារាមវគ្គ សិក្ខាបទទី៨