ទាំងឡាយ មិនគួរបើនឹងមិនសួរឧបោសថផង មិនសូមឱវាទផងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរយ៉ាងអំពីភិក្ខុសង្ឃ គឺសួរឧបោសថ១ ចូលទៅទទួលឱវាទ១ រាល់ៗកន្លះខែ កាលភិក្ខុនីឲ្យកន្លងកន្លះខែនោះទៅ ត្រូវអាបត្តិបាចិត្តិយ។
[៣៥៩] ត្រង់ពាក្យថា រាល់ៗកន្លះខែ គឺគ្រប់ថ្ងៃឧបោសថ។ ឧបោសថពីរយ៉ាង គឺឧបោសថក្នុងតិថីទី១៤មួយ ឧបោសថក្នុងតិថីទី១៥មួយ ឈ្មោះថា ថ្ងៃឧបោសថ។ គរុធម៌ទាំង៨ ឈ្មោះថាឱវាទ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនសួរឧបោសថក្តី មិនសូមឱវាទក្តី ត្រូវអាបត្តិបាចិត្តិយ។
[៣៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។