មានតម្រេក ត្រេកអរនឹងការចាប់ដៃខ្លះ ត្រេកអរនឹងការចាប់ជាយសង្ឃាដីខ្លះ របស់បុរសបុគ្គលដែលត្រេកត្រអាលឈរជាមួយខ្លះ ចរចាជាមួយខ្លះ ទៅកាន់ទីសង្កេតខ្លះ ត្រេកអរនឹងប្រុសដើរចូលមកជិតខ្លះ ចូលទៅកាន់ទីកំបាំងខ្លះ ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីនឹងសេពអសទ្ធម្មនុ៎ះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយមានតម្រេក មិនគួរនឹងត្រេកអរនឹងការចាប់ដៃខ្លះ ត្រេកអរនឹងការចាប់ជាយសង្ឃាដីខ្លះ របស់បុរសបុគ្គលដែលមានតម្រេកឈរជាមួយខ្លះ ចរចាជាមួយខ្លះ ទៅកាន់ទីសង្កេតខ្លះ ត្រេកអរនឹងប្រុសដើរចូលមកជិតខ្លះ ចូលទៅកាន់ទីកំបាំងខ្លះ ពិចារណាកាយដើម្បីអសទ្ធម្មនោះខ្លះ ដើម្បីនឹងសេពអសទ្ធម្មនុ៎ះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមានតម្រេក ហើយត្រេកអរនឹងការចាប់ដៃក្តី ត្រេកអរនឹងការចាប់ជាយសង្ឃាដីក្តី របស់បុរសបុគ្គលដែលមានតម្រេក