អារាម​វគ្គ​ ​សិក្ខាបទ​ទី១០​


 [​៣៦១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី១រូប​ ​តែម្នាក់​នឹង​ម្នាក់​ជាមួយនឹង​បុរស​ ​ឲ្យ​គេ​ទំ​លាយ​ពក​ ​ឬ​បូស​ដែល​កើត​ត្រង់​កាយ​ខាងក្រោម​។​ ​គ្រានោះ​ឯង​ ​បុរស​នោះ​ព្យាយាម​ដើម្បី​ប្រទូស្ត​នឹង​ភិក្ខុនី​នោះ​។​ ​ភិក្ខុនី​នោះ​បាន​ធ្វើស​ម្រែក​ខ្លំា​ង​។​ ​ភិក្ខុនី​ទាំងឡាយ​ក៏​ស្ទុះ​ចូល​ទៅ​ ​ហើយ​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​ ​នែ​លោកម្ចាស់​ ​ហេតុអ្វី​ក៏​នាង​ធ្វើស​ម្រែក​ខ្លំា​ង​ម្ល៉េះ​។​ ​ទើប​ភិក្ខុនី​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​តែម្នាក់​នឹង​ម្នាក់​ជាមួយនឹង​បុរស​ ​មិនសមបើ​ ​នឹង​ឲ្យ​ទំ​លាយ​ពក​ ​ឬ​បូស​ដែល​កើត​ត្រង់​កាយ​ខាងក្រោម​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​តែម្នាក់​នឹង​ម្នាក់​ ​ជាមួយនឹង​បុរស​ឲ្យ​ទំ​លាយ​ពក​ ​ឬ​បូស​ដែល​កើត​ត្រង់​កាយ​ខាងក្រោម​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​តែម្នាក់​នឹង​ម្នាក់​ ​ជាមួយនឹង​បុរស​ ​
ថយ | ទំព័រទី ៣១០ | បន្ទាប់