ពាក្យ​ថា​ ​ជាមួយ​ ​គឺជា​មួយ​គ្នា​។​ ​ពាក្យ​ថា​ ​តែម្នាក់​នឹង​ម្នាក់​ ​គឺ​មានតែ​ប្រុស១​ ​និង​ភិក្ខុនី១ប៉ុណ្ណោះ​។​ ​ភិក្ខុនី​បង្គាប់​ថា​ ​អ្នក​ចូរ​ទំ​លាយ​ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​កាលបើ​គេ​ទំ​លាយ​ហើយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​បង្គាប់​ថា​ ​អ្នក​ចូរ​វះ​ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​កាលបើ​គេ​វះ​ហើយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​បង្គាប់​ថា​ ​អ្នក​ចូរ​លាង​ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​កាលបើ​គេ​លាង​ហើយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​បង្គាប់​ថា​ ​អ្នក​ចូរ​លាប​ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​កាលបើ​គេ​លាប​ហើយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​បង្គាប់​ថា​ ​អ្នក​ចូរ​រុំ​ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​កាលបើ​គេ​ចង​រុំ​ហើយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​បង្គាប់​ថា​ ​អ្នក​ចូរ​ស្រាយ​ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​កាលបើ​គេ​ស្រាយ​ហើយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៦៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​ប្រាប់​(​សង្ឃ​ ​ឬ​គណៈ​)​ ​ហើយ​ទើប​ឲ្យ​គេ​ទំ​លាយ​ក្តី​ ​ឲ្យ​វះ​ក្តី​ ​ឲ្យ​លាង​ក្តី​ ​ឲ្យ​លាប​ក្តី​ ​ឲ្យ​ចង​រុំ​ក្តី​ ​ឲ្យ​ស្រាយ​ក្តី១​ ​មាន​ស្រី​ណាមួយ​ដែល​ដឹងក្តី​ជាគ្នា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​អារាម​វគ្គទី៦​ ​ចប់​។​

ថយ | ទំព័រទី ៣១២ | បន្ទាប់