ទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយឲ្យឧបសម្បទាដល់ស្រីមានគភ៌ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៦៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ស្រីមានគភ៌ សំដៅយកស្រីដែលមានសត្វមកដល់ផ្ទៃហើយ។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី(១) បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៦៦] ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មានគភ៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីមានគភ៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មិនមានគភ៌ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់ថា មានគភ៌ ត្រូវអាបត្តិទុក្កដ។ ស្រីមិនមានគភ៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់ថា មិនមានគភ៌ មិនត្រូវអាបត្តិ។

(១) អាចារ្យស្រីសំដៅយកភិក្ខុនីជាគ្រូសូត្រ។