[៣៨១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា មានវស្សាខ្វះពី១២ឆ្នាំ គឺស្រីដែលមានឆ្នាំមិនទាន់ដល់១២។ ដែលហៅថា ស្រីគិហិគតា សំដៅយកស្រីដែលល្មមទៅកាន់បុរសដទៃបាន (គឺស្រីល្មមមានប្តីបាន)។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៨២] ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសំគាល់ថា មានវស្សាមិនគ្រប់១២ឆ្នាំ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសំគាល់ថា គ្រប់ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ ស្រីគិហិគតាមានវស្សា១២បរិបូណ៌ហើយ ភិក្ខុនីសំគាល់ថា មានវស្សាមិនគ្រប់១២ ត្រូវអាបត្តិ