[​៣៨៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ស្រី​គិហិ​គតា​ ​ដែល​មាន​វស្សា​ដល់១២ហើយ​ ​ឈ្មោះថា​ ​មាន​វស្សា​គ្រប់១២ហើយ​។​ ​ដែល​ហៅថា​ ​ស្រី​គិហិ​គតា​ ​សំដៅយក​ស្រី​ដែល​ល្មមទៅ​តាម​ប្រុស​ដទៃ​បាន​។​ ​ពាក្យ​ថា​ ​អស់​ពីរ​វស្សា​ ​គឺ​អស់​ពីរ​ឆ្នាំ​។​ ​សិក្ខា​ ​ដែល​សង្ឃ​មិនបាន​ឲ្យ​ក្តី​ ​(​ឬ​)​ ​សិក្ខា​ដែល​សង្ឃ​ឲ្យហើយ​ ​តែ​កម្រើក​ ​(​ដាច់​)​ក្តី​ ​នៃ​ស្រី​គិហិ​គតា​ណា​ ​ស្រី​គិហិ​គតា​នោះ​ ​ឈ្មោះថា​ ​មិនបាន​សិក្សា​សិក្ខា​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៣៨៦​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់