ដល់អសទ្ធម្មនោះក្តី គឺភិក្ខុនីឈរក្នុងហត្ថបាសប្រុស ហើយពិចារណារាងកាយ ប្រយោជន៍ដល់ការសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។
[២៨] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី គឺភិក្ខុនីនេះឯង តថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីមុនៗ។ ពាក្យថា ត្រូវអាបត្តិបារាជិក សេចក្តីថា ដើមត្នោតដែលកំបុតចុង មិនគួរដុះឡើងទៀតបាន មានឧបមាយ៉ាងណាមិញ ភិក្ខុនីដែលញុំាងវត្ថុជាគំរប់៨ឲ្យពេញ ក៏មិនមែនជាសមណី មិនមែនជាធីតារបស់ព្រះពុទ្ធជាសក្យត្រកូល ក៏មានឧបមេយ្យយ៉ាងនោះដែរ ហេតុនោះ បានជាតថាគតហៅថា ភិក្ខុនីនោះ ត្រូវអាបត្តិបារាជិក (ជាអ្នកចាលចាញ់)។ ពាក្យថា រកសំវាសគ្មាន គឺដែលហៅថា សំវាស គឺបានដល់កម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សេចក្តីសិក្សាស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះមិនមានជាមួយនឹងភិក្ខុនីនោះទេ ហេតុនោះ បានជាតថាគតហៅថា ភិក្ខុនីនោះជាស្រីមិនមានសំវាស។
[២៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនីមិនក្លែងឲ្យកន្លង១ ភិក្ខុនីមិនមានសតិ១ ភិក្ខុនីមិនដឹងខ្លួន១ ភិក្ខុនីមិនត្រេកអរ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីមានចិត្តរវើរវាយ១ ភិក្ខុនីដែលវេទនាគ្របសង្កត់១ ភិក្ខុនីជាដើមបញ្ញត្តិ១។

បារាជិកទី៤ ចប់។