ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅ មិនឲ្យគេនាំយកទៅ ដោយហោចទៅអស់៥-៦យោជន៍ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានាជាសហជីវិនី សំដៅយកសិក្ខមានាជាសទ្ធិវិហារិនី (កូនសិស្ស)។ ពាក្យថាឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ពាក្យថា មិននាំយកទៅ គឺមិននាំយកទៅខ្លួនឯង។ ពាក្យថា មិនឲ្យគេនាំយកទៅ គឺមិនបង្គាប់អ្នកដទៃ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិននាំយកទៅ មិនឲ្យអ្នកដទៃនាំយកទៅ ដោយហោចទៅ សូម្បីអស់៥-៦យោជន៍ ត្រូវអាបត្តិបាចិត្តិយ។
[៤០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីមានភ័យធំ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។

គព្ភិនីវគ្គទី៧ ចប់។