កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី៣​


 [​៤០៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ ​កុមារី​ភូតា​ ​មាន​ឆ្នាំ​គ្រប់២០ហើយ​ ​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​ហើយ​ ​(​តែ​)​ ​សង្ឃ​មិនបាន​សន្មត​។​ ​ភិក្ខុនី​ទាំងឡាយ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នែ​ពួក​សិក្ខមានា​ ​នាង​ទាំងឡាយ​ចូរ​មក​ ​ចូរ​ដឹង​កិច្ច​នេះ​ ​ចូរ​ឲ្យ​របស់​នេះ​ ​ចូរ​នាំ​យក​របស់​នេះ​មក​ ​យើង​ត្រូវការ​ដោយ​របស់​នេះ​ ​នាង​ទាំងឡាយ​ចូរ​ធ្វើ​របស់​នេះ​ឲ្យ​ជា​កប្បិយ​។​ ​ភិក្ខុនី​បួស​ថ្មី​ទាំងឡាយ​នោះ​បាន​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើងខ្ញុំ​មិនមែន​ជា​សិក្ខមានា​ទេ​ ​យើងខ្ញុំ​ជា​ភិក្ខុនី​ទេតើ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ ​កុមារី​ភូតា​មាន​ឆ្នាំ​ពេញ២០ហើយ​ ​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​(​តែ​)​សង្ឃ​មិនបាន​សន្មត​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​មាន​ឆ្នាំ​ពេញ២០ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​(​តែ​)​សង្ឃ​មិនបាន​សន្មត​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាប​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់