អស់​ពីរ​ឆ្នាំ​ហើយ​។​ ​ការ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​នោះ​ ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ដោយ​បរិយាយ​ជាច្រើន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​ដែល​សង្ឃ​មិនបាន​សន្មត​(​ឲ្យ​)​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤១០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​កុមារី​ភូតា​ ​មាន​ឆ្នាំ​ដល់២០ហើយ​ ​ឈ្មោះថា​ ​មាន​ឆ្នាំ​ពេញ២០ហើយ​។​ ​ដែល​ហៅថា​ ​កុមារី​ភូតា​ ​សំដៅយក​សាមណេរី​។​ ​ពាក្យ​ថា​ ​អស់​ពីរ​វស្សា​ ​គឺ​អស់​ពីរ​ឆ្នាំ​។​ ​ដែល​ហៅថា​ ​បាន​សិក្សា​សិក្ខា​ ​គឺ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​។​ ​ដែល​ហៅថា​ ​សង្ឃ​មិនបាន​សន្មត​ ​គឺ​សង្ឃ​មិន​បាន​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដោយ​ញត្តិទុតិយកម្ម​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់