កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី៤​


 [​៤១៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​មាន​វស្សា​មិន​គ្រប់១២​ ​ឲ្យ​ឧបសម្បទា​(​ដល់​ស្រី​ដទៃ​)​។​ ​ភិក្ខុនី​ជា​ឧបជ្ឈាយ៍​ទាំងឡាយ​នោះ​ល្ងង់​ ​មិន​ឆ្លាស​ ​មិនដឹង​ការគួរ​ ​ឬមិន​គួរ​។​ ​ពួ​កស​ទ្ធិ​វិហារិនី​ ​(​ក៏​)​ ​ល្ងង់​ ​មិន​ឆ្លាស​ ​មិនដឹង​ការគួរ​ ​ឬមិន​គួរ​ដែរ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​មាន​វស្សា​មិន​គ្រប់១២​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ ​(​ស្រី​ដទៃ​)​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​មាន​វស្សា​មិន​គ្រប់១២​ ​ឲ្យ​ឧបសម្បទា​(​ដល់​ស្រី​ដទៃ​)​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​មាន​វស្សា​មិន​គ្រប់១២​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​(​ដល់​ស្រី​ដទៃ​)​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​វស្សា​មិន​គ្រប់១២​ ​ហើយ​ឲ្យ​ឧបសម្បទា​ដល់​ ​(​គេ​)​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់