ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ជា​ម្ចាស់​ ​ខ្ញុំ​មានឈ្មោះ​នេះ​ ​ជា​ភិក្ខុនី​មាន​វស្សា​ពេញ១២ហើយ​ ​សូម​វុ​ដ្ឋា​បន​សម្មតិ​នឹង​សង្ឃ​។​ ​ភិក្ខុនី​នោះ​ ​ត្រូវ​សូម​វុ​ដ្ឋា​បន​សម្មតិ​នោះ​ ​អស់​វារៈ​ពីរ​ដង​ផង​ ​ត្រូវ​សូម​អស់​វារៈ​បីដង​ផង​។​ ​ភិក្ខុនី​នោះ​ ​សង្ឃ​គប្បី​កំណត់​ឲ្យដឹង​ថា​ ​ភិក្ខុនី​នេះ​ជា​អ្នក​ឆ្លាស​ ​មាន​សេចក្តី​អៀនខ្មាស​។​ ​បើ​ភិក្ខុនី​នោះ​ល្ងង់​ផង​ ​មិន​មាន​សេចក្តី​អៀនខ្មាស​ផង​ ​សង្ឃ​មិន​គ​ប្បី​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ទេ​ ​បើ​ភិក្ខុនី​នោះ​ល្ងង់​ ​(​តែ​)​ ​មាន​សេចក្តី​អៀនខ្មាស​ ​សង្ឃ​ក៏​មិន​គប្បី​ឲ្យ​ ​បើ​ភិក្ខុនី​ឆ្លាស​ ​(​តែ​)​ ​មិន​មាន​សេចក្តី​ខ្មាស​ ​សង្ឃ​ក៏​មិន​គប្បី​ឲ្យ​(​ដែរ​)​ ​បើ​ភិក្ខុនី​នោះ​ឆ្លាស​ផង​ ​មាន​សេចក្តី​ខ្មាស​ផង​ ​សង្ឃ​គប្បី​ឲ្យបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​វុ​ដ្ឋា​បន​សម្មតិ​នោះ​ ​សង្ឃ​គប្បី​ឲ្យ​យ៉ាងនេះ​។​ ​គឺ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​គ​ប្បី​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុនី​នេះ​មានឈ្មោះ​នេះ​ ​មាន​វស្សា​ពេញ១២ហើយ​ ​សូម​វុ​ដ្ឋា​បន​សម្មតិ​នឹង​សង្ឃ​។​ ​បើ​វុ​ដ្ឋា​បន​សម្មតិកម្ម​នេះ​ ​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​គប្បី​សង្ឃ​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ ​ដល់​ភិក្ខុនី​ ​មានឈ្មោះ​នេះ​ ​ដែល​មាន​វស្សា​ពេញ១២ហើយ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់