មិន​បាន​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ ​ដោយ​ញត្តិទុតិយកម្ម​ ​ឈ្មោះថា​ ​សង្ឃ​មិនបាន​សន្មត​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​ញុំាង​កុលធីតា​ ​ឲ្យ​ដល់​នូវ​គុណ​ឰដ៏​ខាងលើ​ ​(​គឺ​សម្រេច​ជា​ភិក្ខុនី​ភាព​)​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​ ​លុះ​ចប់​កម្មវាចា​ ​ព្រះ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៤១៨​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់