ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ចណ្ឌ​កា​លី​ ​កាលដែល​សង្ឃ​ឃាត់​ថា​ ​នែនាង​ម្ចាស់​ ​មិន​គួរ​នាង​ឲ្យ​ឧបសម្បទា​នៅឡើយ​ទេ​ ​ដូច្នេះ​ ​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​មិន​គួរ​នឹង​ពោល​តិះដៀល​ជា​ខាងក្រោយ​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​កាលដែល​សង្ឃ​ឃាត់​ថា​ ​នែ​លោកម្ចាស់​ ​មិន​គួរ​នាង​ឲ្យ​ឧបសម្បទា​នៅឡើយ​ទេ​ ​ដូច្នេះ​ ​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​គ្រាក្រោយ​ ​ត្រឡប់​តិះដៀល​វិញ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​កាលដែល​សង្ឃ​ឃាត់​ថា​ ​នែនាង​ម្ចាស់​ ​មិន​គួរ​នាង​ឲ្យ​ឧបសម្បទា​នៅឡើយ​ទេ​ ​ដូច្នេះ​ ​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​មិន​គួរបើ​នឹង​ពោល​តិះដៀល​ជា​ខាងក្រោយ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​កាលដែល​សង្ឃ​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​មិន​គួរ​លោក​ឲ្យ​ឧបសម្បទា​នៅឡើយ​ទេ​ ​ដូច្នេះ​ ​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​គ្រាក្រោយ​ ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់