[៤២៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីឆ្នាំ ឈ្មោះថាសិក្ខមានា។ ពាក្យថា នែនាង បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ សេចក្តីថា នាងនឹងបម្រើអស់ពីរឆ្នាំ។ ពាក្យថា យើងនឹងឲ្យនាងបានឧបសម្បទា ដោយអាការយ៉ាងនេះ សេចក្តីថា យើងនឹងបំបួសនាងជាភិក្ខុនី ដោយអាការយ៉ាងនេះ។ ពាក្យថា គ្រាក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយ គឺកាលបើមិនមានសេចក្តីអន្តរាយ។ ពាក្យថា មិនឲ្យឧបសម្បទា គឺមិនឲ្យឧបសម្បទា ដោយខ្លួនឯង។ ពាក្យថា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា គឺមិនបង្គាប់ភិក្ខុនីដទៃ។ ភិក្ខុនីនោះគ្រាន់តែដាក់ធុរៈថា អញនឹងមិនឲ្យឧបសម្បទា នឹងមិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។
[៤២៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរក (ភិក្ខុនីដទៃ) មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ (គ្រោះថ្នាក់)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។