កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី៩​


 ​[​៤២៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​សិក្ខមានា​ឈ្មោះ​ចណ្ឌ​កា​លី​ ​ជា​ស្រី​ច្រឡូកច្រឡំ​ដោយ​បុរស​ ​ច្រឡូកច្រឡំ​ដោយ​ក្មេងប្រុស​ ​ជា​ស្រី​កាច​ ​ជា​ស្រី​បណ្តាល​សេចក្តី​សោក​ ​(​ដល់​បុរស​ដទៃ​)​ ​ឲ្យបាន​ឧបសម្បទា​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​គួរបើ​នឹង​ឲ្យ​ចណ្ឌ​កា​លី​សិក្ខមានា​ ​ដែល​ច្រឡូកច្រឡំ​នឹង​ប្រុស​ ​ច្រឡូកច្រឡំ​នឹង​ក្មេងប្រុស​ ​ជា​ស្រី​កាច​ ​ជា​ស្រី​បណ្តាល​សេចក្តី​សោក​ ​ឲ្យបាន​ឧបសម្បទា​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​ចណ្ឌ​កា​លី​សិក្ខមានា​ ​ដែល​ជា​ស្រី​ច្រឡូកច្រឡំ​ដោយប្រុស​ ​ច្រឡូកច្រឡំ​ដោយ​ក្មេងប្រុស​ ​ជា​ស្រី​កាច​ ​ជា​ស្រី​បណ្តាល​សេចក្តី​សោក​ ​ឲ្យបាន​ឧបសម្ប​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនសមបើ​នឹង​ឲ្យ​ចណ្ឌ​កា​លី​សិក្ខមានា​ ​ដែល​ជា​ស្រី​ច្រឡូកច្រឡំ​ដោយប្រុស​ ​ច្រឡូកច្រឡំ​ដោយ​ក្មេងប្រុស​ ​ជា​ស្រី​កាច​ ​ជា​ស្រី​បណ្តាល​សេចក្តី​សោក​ ​ឲ្យបាន​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់