ឧបសម្បទាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ញុំាសិក្ខមានា ដែលច្រឡូកច្រឡំដោយបុរស ដែលច្រឡូកច្រឡំដោយកុមារ ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៣០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ជនដែល(មានអាយុ)ដល់២០ឆ្នាំហើយ ឈ្មោះថាបុរស។ ក្មេងប្រុសដែលមិនទាន់ដល់២០ឆ្នាំ ឈ្មោះថាកុមារ។ សិក្ខមានាដែលពាក់ព័ន្ធដោយកិច្ចប្រព្រឹត្តទៅក្នុងកាយ និងកិច្ចប្រព្រឹត្តទៅក្នុងវាចាដ៏មិនសមគួរ ឈ្មោះថា ច្រឡូកច្រឡំ។ សិក្ខមានា ដែលឈ្មោះថា ជាស្រីកាច សំដៅយកស្រីដែលមានសេចក្តីក្រោធ។ ដែលឈ្មោះថា ជាស្រីបណ្តាលសេចក្តីសោក គឺសិក្ខមានាញុំាងសេចក្តីទុក្ខឲ្យកើតឡើង គឺញុំាងសេចក្តីសោកឲ្យចូលគ្របសង្កត់ដល់ពួកជនដទៃ។ ស្រីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីឆ្នាំហើយ ឈ្មោះថាសិក្ខមានា។ ពាក្យថា ឲ្យឧបសម្បទា គឺឲ្យបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី