ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ព្រះ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៤៣១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​កាល​មិនដឹង​ ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី១០​


 ​[​៤៣២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​សិក្ខមានា​ដែល​មាតាបិតា​ផង​ ​ស្វាមី​ផង​ ​មិនទាន់​អនុញ្ញាត​ឲ្យ​ឧបសម្បទា​។​ ​មាតាបិតា​ផង​ ​ស្វាមី​ផង​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​ឲ្យ​សិក្ខមានា​ដែល​យើង​មិនទាន់​អនុញ្ញាត​ ​បាន​ឧបសម្បទា​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មាតាបិតា​ផង​ ​ស្វាមី​ផង​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​ ​មាន​សេចក្តី​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់