ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យសិក្ខមានា ដែលមាតាបិតាផង ស្វាមីផង មិនបានអនុញ្ញាត បានឧបសម្បទាសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី ឲ្យសិក្ខមានា ដែលមាតាបិតាផង ស្វាមីផង មិនទាន់អនុញ្ញាត បានឧបសម្បទា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងឲ្យសិក្ខមានា ដែលមាតាបិតាផង ស្វាមីផង មិនបានអនុញ្ញាត បានឧបសម្បទាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ញុំាសិក្ខមានា ដែលមាតាបិតាក្តី ស្វាមីក្តី មិនទាន់អនុញ្ញាត ឲ្យឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៣៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ជនដែលឈ្មោះថា មាតាបិតា សំដៅយកជនដែលញុំាងកូនឲ្យកើត។ បុរសណាហួងហែងរក្សានូវស្រី បុរសនោះឈ្មោះថាស្វាមី។ ពាក្យថា មិនអនុញ្ញាត គឺមិនបានយល់ព្រម។