ហើយ​បញ្ជូន​ពួក​ភិក្ខុ​ជា​ថេរៈ​ទៅវិញ​ ​ទើប​ឲ្យ​ប្រជុំ​ទេវទត្ត​ភិក្ខុ​ ​កោ​កាលិក​ភិក្ខុ​ ​កដ​មោរ​ក​តិ​ស្ស​ក​ភិក្ខុ​ ​ខណ្ឌ​ទេវី​បុត្ត​ភិក្ខុ​ ​និង​សមុទ្ទ​ទត្ត​ភិក្ខុ​ ​ហើយក៏​ឲ្យ​ឧបសម្បទា​សិក្ខមានា​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ ​ដោយ​ឲ្យ​ឆន្ទៈ​ ​ឈ្មោះ​បារិ​វាសិក​ ​(​គឺ​ដែល​បរិសទ្យ​បាន​ឲ្យ​ឆន្ទៈ​ ​ឈ្មោះ​បារិ​វាសិក​(​១​)​)​ ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​ឧបសម្បទា​ ​ដល់​សិក្ខមានា​ ​ដោយ​ឲ្យ​ឆន្ទៈ​ឈ្មោះ​បារិ​វាសិក​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនសមបើ​នឹង​ ​ឲ្យ​ឧបសម្បទា​ ​ដល់​សិក្ខមានា​ ​ដោយ​ឲ្យ​ឆន្ទៈ​ឈ្មោះ​បារិ​វាសិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។
​(​១​)​ ​សង្ឃ​ឲ្យ​ឆន្ទៈ​ដោយ​ខានធ្វើ​សង្ឃកម្ម​ក្នុង​ពេល​ដែល​ប្រជុំ​ដម្បូង​ ​តែ​បម្រុងនឹងធ្វើ​សង្ឃកម្ម​ក្នុង​ពេលក្រោយ​ទៀត​ ​តែ​អដ្ឋកថា​ ​ថា​ ​ភិក្ខុ​ទាំងឡាយ​ប្រជុំ​គ្នា​បម្រុងនឹងធ្វើ​សង្ឃកម្ម​អ្វី​ម្យ៉ាង​ ​មាន​ភ្លៀង​តាំង​ឡើង​ក្តី​ ​មាន​អាជ្ញា​ស្តេច​មក​បណ្តេញ​ក្តី​ ​មាន​ពួក​មនុស្ស​មក​គ្រប​សង្កត់​ក្តី​ ​ពួក​ភិក្ខុ​ក៏​គិត​គ្នា​ថា​ ​ថ្ងៃនេះ​គ្មាន​ឱកាស​ ​យើង​នាំគ្នា​ទៅ​ទី​ដទៃ​ចុះ​ ​ហើយ​មិនទាន់​លះបង់​ឆន្ទៈ​ ​ក៏​ក្រោក​ចេញទៅ​ ​យ៉ាងនេះ​ហៅថា​ ​បរិ​សប​រិ​វាសិ​យ​។​ ​ឯ​យោជនា​ ​ថា​ ​បារិ​សសិ​យ​ឆន្ទ​ទាន​ ​គឺ​ភិក្ខុនី​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ដោយ​បរិសទ្យ​មិន​គាប់ចិត្ត​ ​(​គឺ​ជំនុំ​សង្ឃ​មិន​យល់ព្រម​)​។​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់