ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ទ្រទ្រង់ឆត្រ និងស្បែកជើង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។
[៤៤៥] សម័យនោះឯង ភិក្ខុនី១រូបឈឺ ភិក្ខុនីនោះមិនបានទ្រទ្រង់ឆត្រ និងស្បែកជើង ក៏មិនសប្បាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆត្រនិងស្បែកជើងដល់ភិក្ខុនីឈឺ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនឈឺ ទ្រទ្រង់ឆត្រ និងស្បែកជើង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៤៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីណាវៀរឆត្រនិងស្បែកជើងហើយ នៅតែសប្បាយ ភិក្ខុនីនោះឈ្មោះថាមិនឈឺ។ ភិក្ខុនីណាវៀរឆត្រនិងស្បែកជើងហើយ មិនសប្បាយ ភិក្ខុនីនោះឈ្មោះថាឈឺ។ ដែលហៅថាឆត្រ គឺឆត្រមានបីយ៉ាង ឆត្រដែលពាសដោយសំពត់ស១ ឆត្រដែលត្បាញដោយបន្ទោះឫស្សី១ ឆត្រដែលពាសដោយស្លឹកឈើ១ (ឆត្រទាំងបីនេះ) ដែលគេចង់ឲ្យមានរៀងមូល ចងឲ្យជាប់មាំដោយឆ្អឹងឆត្រ។ ពាក្យថា ទ្រទ្រង់ គឺភិក្ខុនីប្រើប្រាស់ សូម្បីម្តង (ក៏)ត្រូវអាបត្តិបាចិត្តិយ។