[៤៥០] គ្រានោះឯង ភិក្ខុនី១រូបឈឺ មិនអាចនឹងដើរទៅដោយជើងបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដល់ភិក្ខុនីមានជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនឈឺ ហើយទៅដោយយាន ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៥១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីដែលអាចទៅដោយជើងបាន ឈ្មោះថាមិនឈឺ។ ភិក្ខុនីណាដែលមិនអាចទៅដោយជើងបាន ភិក្ខុនីនោះឈ្មោះថាឈឺ។ វហ៍ រថ រទេះ រថទ្រង់គ្រឿង គ្រែស្នែង អង្រឹង ឈ្មោះថាយាន។ ពាក្យថាទៅ គឺភិក្ខុនីទៅតែម្តង ត្រូវអាបត្តិបាចិត្តិយ។
[៤៥២] ភិក្ខុនីមិនឈឺ សំគាល់ថាមិនឈឺ ហើយទៅដោយយាន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនឈឺ តែសង្ស័យ ហើយទៅដោយយាន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនឈឺ សំគាល់ថាឈឺ ហើយទៅ