ដោយ​យាន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ឈឺ​ ​សំគាល់​ថា​ ​មិន​ឈឺ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ឈឺ​ ​តែ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ឈឺ​ ​សំគាល់​ថា​ឈឺ​ ​មិន​ត្រូវអាបត្តិ​។​
 [​៤៥៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​ធំ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ឆ​ត្តុ​បា​ហន​វគ្គ​ ​សិក្ខាបទ​ទី៣​


 ​[​៤៥៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី១រូប​ ​ជា​ជីតុន​របស់​ស្រី​ម្នាក់​។​ ​លំដាប់នោះ​ឯង​ ​ស្រី​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​ ​បពិត្រ​នាង​ម្ចាស់​ ​ណ្ហើយចុះ​ ​សូម​នាង​ម្ចាស់​ឲ្យ​ខ្សែក្រវាត់​ចង្កេះ​នេះ​ដល់​ស្រី​ឈ្មោះ​ឯណោះ​ទៅ​។​ ​ទើប​ភិក្ខុនី​នោះ​គិតថា​ ​បើ​អញ​ដាក់​ក្នុង​បាត្រ​ហើយ​ទៅ​ ​អញ​មុខ​ជា​នឹង​ភ្លេច​ ​គិត​ដូច្នោះ​ហើយ​ ​ក៏​ក្រវាត់​ដើរទៅ​។​ ​កាលបើ​ខ្សែ​ ​(​សំរាប់​ដោត​)​ដាច់​ទៅ​ ​កម្រង​ ​(​ខ្សែក្រវាត់​ក៏​)​ជ្រុះ​រត់​រាយ​ឰដ៏​
ថយ | ទំព័រទី ៣៨៩ | បន្ទាប់