ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងប្រើប្រាស់គ្រឿងអលង្ការរបស់ស្រីទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយប្រើប្រាស់គ្រឿងអលង្ការរបស់ស្រី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៥៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ គ្រឿងប្រដាប់ក្បាល គ្រឿងប្រដាប់ក គ្រឿងប្រដាប់ដៃ គ្រឿងប្រដាប់ជើង គ្រឿងប្រដាប់ចង្កេះ ឈ្មោះថា គ្រឿងប្រដាប់របស់ស្រី (ក្នុងសិក្ខាបទនេះ)។ ពាក្យថាប្រើប្រាស់ គឺភិក្ខុនីពាក់ សូម្បីម្តង ក៏ត្រូវអាបត្តិបាចិត្តិយ។
[៤៥៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីប្រើប្រាស់ព្រោះហេតុនៃអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។