​[​៤៦៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​គ្រឿង​អប់​នោះ​ ​គឺ​គ្រឿង​អប់​ដែល​មាន​ក្លិនក្រអូប​ណាមួយ​។​ ​ដែល​ហៅថា​ ​គ្រឿង​លំអិត​ ​សំដៅយក​ម្សៅ​ល្ង​។​ ​ពាក្យ​ថា​ ​ងូតទឹក​ ​សេចក្តី​ថា​ ​ភិក្ខុនី​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ងូត​ ​ងូត​ស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៦៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​ងូតទឹក​ដោយ​គ្រឿង​លំអិត​ជាប្រក្រតី​ ​ព្រោះ​ហេតុ​នៃ​អាពាធ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ឆ​ត្តុ​បា​ហន​វគ្គ​ ​សិក្ខាបទ​ទី៧​


 [​៤៦៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ឲ្យ​ភិក្ខុនី​គក់​រិត​ខ្លះ​ ​ច្របាច់​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់​ចារិក​វិហារ​ ​ឃើញ​ហើយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ភិក្ខុនី​គក់​រិត​ខ្លះ​ ​ច្របាច់​ខ្លះ​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ ​ជា​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់