អ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮពាក្យមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យភិក្ខុនីគក់រិតខ្លះ ច្របាច់ខ្លះសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយឲ្យភិក្ខុនីគក់រិតខ្លះ ច្របាច់ខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យភិក្ខុនីគក់រិតខ្លះ ច្របាច់ខ្លះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យភិក្ខុនីគក់រិតក្តី ច្របាច់ក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៦៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ឲ្យភិក្ខុនី គឺឲ្យភិក្ខុនីដទៃ។ ពាក្យថា គក់រិតក្តី គឺភិក្ខុនីឲ្យគក់រិត ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ច្របាច់ក្តី គឺភិក្ខុនីឲ្យគេច្របាច់ ត្រូវអាបត្តិបាចិត្តិយ។