[៤៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[៤៦៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយឲ្យសិក្ខមានាគក់រិតខ្លះ ច្របាច់ខ្លះ។បេ។ ឲ្យសាមណេរីគក់រិតខ្លះ ច្របាច់ខ្លះ។បេ។ ឲ្យស្រីគ្រហស្ថគក់រិតខ្លះ ច្របាច់ខ្លះ។ មនុស្សទាំងឡាយដើរទៅកាន់ចារិកវិហារ ឃើញហើយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យស្រីគ្រហស្ថគក់រិតខ្លះ ច្របាច់ខ្លះ ដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹង
ឆត្តុបាហនវគ្គ សិក្ខាបទទី៨-៩-១០