[​៣២​]​ ​ត្រង់​បទ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ដែល​ហៅថា​ ​ប្តឹងផ្តល់​ ​គឺ​សំដៅយក​ភិក្ខុនី​ជា​អ្នក​ក្តី​។​ ​ជន​ណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជន​នោះ​ឈ្មោះថា​ ​គហបតិ​។​ ​ដែល​ហៅថា​ ​កូន​គហបតិ​ ​គឺ​ជន​ទាំងឡាយ​ណាមួយ​ជា​កូន​នឹង​បងប្អូន​ប្រុស​ ​(​របស់​គហបតិ​នោះ​)​។​ ​ដែល​ហៅថា​ ​ខ្ញុំ​ ​គឺ​ខ្ញុំ​ដែល​កើត​ខាងក្នុង​ ​ឬ​ខ្ញុំ​ដែល​លោះ​ដោយ​ទ្រព្យ​ ​ឬ​មនុស្ស​ឈ្លើយ​ ​ដែលគេ​ចាប់បាន​ក្នុង​ទ័ព​។​ ​ដែល​ហៅថា​ ​អ្នកធ្វើការ​ងារ​ ​គឺ​អ្នកធ្វើការ​ងារ​ស៊ីឈ្នួល​ ​អ្នកធ្វើការ​ដឹកនាំ​គ្រឿងឧបករណ៍​។​ ​ជន​ណាមួយ​ដែល​បួស​ក្នុង​សំ​ណា​ក់​បរិ​ព្វា​ជ​ក​ ​លើកទុក​តែ​ភិក្ខុនី​ ​សិក្ខមានា​ ​សាមណេរ​ ​និង​សាមណេរី​ចេញ​ ​ហៅថា​ ​សម​ណ​បរិ​ព្វា​ជ​ក​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ធ្វើ​ ​គឺ​កើតក្តី​ ​ហើយ​ស្វែងរក​ ​(​គ្នា​)​ ​ជា​គំរប់​ពីរ​ក្តី​ ​ដើរទៅ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ប្តឹង​ចៅក្រម​ម្តង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ប្តឹង​ចៅក្រម​ពីរ​ដង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​សម្រេច​ក្តី​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 [​៣៣​]​ ​ត្រង់​ពាក្យ​ថា​ ​ជា​បឋមា​បត្តិ​ក​ ​គឺ​ភិក្ខុនី​ត្រូវ​(​អាបត្តិ​)​មួយអន្លើដោយ​ការប្រព្រឹត្ត​កន្លង​វត្ថុ​ ​(​ជា​ដម្បូង​)​ ​មិនមែន​ដោយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​ ​គឺ​ភិក្ខុនី​នោះ​ត្រូវ​ភិក្ខុនី​ឯទៀត​នាំចេញ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​គឺ​សង្ឃ​ពិត​
ថយ | ទំព័រទី ៤០ | បន្ទាប់