ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​សួរ​បញ្ហា​នឹង​ភិក្ខុ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​៤៧៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​មិនបាន​សូមឱកាស​ ​គឺ​មិនបាន​ផ្តៀង​។​ ​ពាក្យ​ថា​ ​នឹង​ភិក្ខុ​ ​គឺ​នឹង​ឧបសម្បន្ន​។​ ​ពាក្យ​ថា​ ​សួរ​បញ្ហា​ ​គឺ​ភិក្ខុនី​ឲ្យ​ភិក្ខុ​ធ្វើ​ឱកាស​ក្នុង​ព្រះ​សូត្រ​ ​ហើយ​បែរ​ទៅ​សួរ​វិន័យ​ក្តី​ ​អភិធម្ម​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ឲ្យ​ភិក្ខុ​ធ្វើ​ឱកាស​ក្នុង​វិន័យ​ ​ហើយ​បែរ​ទៅ​សួរ​ព្រះ​សូត្រ​ក្តី​ ​អភិធម្ម​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ឲ្យ​ភិក្ខុ​ធ្វើ​ឱកាស​ក្នុង​អភិធម្ម​ ​ហើយ​បែរ​ទៅ​សួរ​ព្រះ​សូត្រ​ក្តី​ ​វិន័យ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​៤៧៨​]​ ​ភិក្ខុ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនបាន​សូមឱកាស​មែន​ ​ហើយ​សួរ​បញ្ហា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សួរ​បញ្ហា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ ​តែ​ភិក្ខុនី​សំគាល់​ថា​ ​បាន​សូមឱកាស​ ​ហើយ​សួរ​បញ្ហា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ដែល​ខ្លួន​បាន​សូមឱកាស​ ​តែ​ភិក្ខុនី​សំគាល់​ថា​ ​មិនបាន​សូមឱកាស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៤០៣ | បន្ទាប់