[៤៨២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីមានចីវរចោរដណ្តើមយកទៅ១ ភិក្ខុនីមានចីវរវិនាស១ ភិក្ខុនីឈឺ១ ភិក្ខុនីមិនមានសតិ១ ភិក្ខុនីមិនដឹងខ្លួន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[៤៨៣] បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិបាចិត្តិយទាំងឡាយ១៦៦ ខ្ញុំបានសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងអាបត្តិបាចិត្តិយទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយជាអ្នកបរិសុទ្ធក្នុងអាបត្តិទាំងនេះហើយ ហេតុនោះ ទើបលោកស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
ឆត្តុបាហនវគ្គទី៩ ចប់។

បាចិត្តិយ ចប់។