ព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីឈឺ សូមទឹកដោះរាវឆាន់បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនឈឺ សូមទឹកដោះរាវឆាន់ ភិក្ខុនីនោះត្រូវសំដែងចំពោះអាបត្តិនោះថា បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិដែលព្រះដ៏មានព្រះភាគតិះដៀលហើយ មិនជាទីសប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែងចំពោះនូវអាបត្តិនោះ។
[៤៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីណាលះបង់ទឹកដោះរាវ ហើយបានសេចក្តីសប្បាយ ភិក្ខុនីនោះឈ្មោះថា មិនឈឺ។ ភិក្ខុនីណាលះបង់ទឹកដោះរាវហើយ មិនមានសេចក្តីសប្បាយ ភិក្ខុនីនោះឈ្មោះថាឈឺ។ ដែលហៅថា ទឹកដោះរាវ គឺទឹកដោះរាវរបស់គោក្តី ទឹកដោះរាវរបស់ពពែក្តី ទឹកដោះរាវរបស់ក្របីក្តី សាច់ពួកសត្វណាគួរ ទឹកដោះរាវរបស់សត្វពួកនោះក៏គួរដែរ។ ភិក្ខុនីមិនឈឺ សូមប្រយោជន៍ដើម្បីខ្លួន ត្រូវទុក្កដក្នុងប្រយោគដែលសូម ភិក្ខុនីទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដក្នុងខណៈដែលបានមក។ ត្រូវបាដិទេសនីយគ្រប់ៗវារៈដែលលេបចូលទៅ។