សេក្ខិយកណ្ឌ
បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះ សេក្ខិយអម្បាលនេះ តែងមកកាន់ឧទ្ទេស។
[៤៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយស្លៀករយីករយាក (ស្លុយ)មុខខ្លះ (ស្លុយ)ក្រោយខ្លះ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងស្លៀករយីករយាក (ស្លុយ)មុខខ្លះ (ស្លុយ)ក្រោយខ្លះ ដូចជាពួកស្រីគ្រហស្ថបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងស្លៀករយីករយាក (ស្លុយ)មុខខ្លះ (ស្លុយ)ក្រោយខ្លះសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយស្លៀករយីករយាក (ស្លុយ)មុខខ្លះ (ស្លុយ)ក្រោយខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ