មិនសមបើ​នឹង​ធ្វើ​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ទឹកមាត់​ខ្លះ​ក្នុងទឹក​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​បរិភោគ​កាម​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ទឹកមាត់​ខ្លះ​ក្នុងទឹក​សោះ​។​ ​ទើប​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ត្រាស់​សួរ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ធ្វើ​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ទឹកមាត់​ខ្លះ​ក្នុងទឹក​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ធ្វើ​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ទឹកមាត់​ខ្លះ​ក្នុងទឹក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​
ថយ | ទំព័រទី ៤១៨ | បន្ទាប់