អនុញ្ញាត​ស្រី​នោះ​ឲ្យ​ទាន​។​ ​ស្តេច​មាន​ព្រះរាជ​ឱង្កា​ថា​ ​នែ​នាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកពិនិត្យ​រក​ ​ហើយ​មក​ប្រាប់​យើង​ចុះ​។​ ​ស្តេច​លិ​ច្ឆ​វី​នោះ​ទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​ស្រី​នោះ​បួស​ក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​ហើយ​។​ ​ស្តេច​មាន​ព្រះ​ឱង្កា​ថា​ ​នែ​នាយ​ ​បើ​ស្រី​នោះ​បួស​ក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​ហើយ​ ​អ្នកធ្វើ​អ្វី​តិចតួច​ដល់​ភិក្ខុនី​នោះ​មិនបានទេ​ ​ព្រោះថា​ ​ធម៌​ ​គឺ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ល្អ​ហើយ​ ​ចូរ​ភិក្ខុនី​នោះ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​ដើម្បី​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ដោយ​ប្រពៃ​ចុះ​។​ ​ទើប​ស្តេច​លិ​ច្ឆ​វី​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​សមនឹង​បំបួស​ស្រី​ជា​ចោរ​នោះ​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ពាក្យ​ស្តេច​លិ​ច្ឆ​វី​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​បំបួស​ស្រីចោរ​សោះ​។​ ​ទើប​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​បំបួស​ស្រី​ជា​ចោរ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​បំបួស​ស្រីចោរ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៤៣ | បន្ទាប់