ដែលហៅថា សង្ឃ សំដៅយកភិក្ខុនីសង្ឃ ភិក្ខុនីត្រូវប្រាប់ភិក្ខុនីសង្ឃ(នោះឯង)។ ដែលហៅថាគណៈ គឺគណៈភិក្ខុនីត្រួតត្រាក្នុងទីណា ភិក្ខុនីត្រូវប្រាប់គណភិក្ខុនី(ក្នុងទីនោះដែរ)។ ដែលហៅថា ប្រជុំជន គឺចំណោមមនុស្សត្រួតត្រាក្នុងទីណា ភិក្ខុនីត្រូវប្រាប់ចំណោមមនុស្ស(ក្នុងទីនោះ)។ ដែលហៅថា សេនា គឺសេនាត្រួតត្រាក្នុងទីណា ភិក្ខុនីត្រូវប្រាប់សេនា(ក្នុងទីនោះ)។ ពាក្យថា វៀរលែងតែកប្ប គឺមានសំបុត្រច្បាប់ សេចក្តីថា លើកទុកតែមានសំបុត្រច្បាប់។ ដែលហៅថា កប្ប បានដល់កប្បពីរយ៉ាង (ថាដូច្នេះ) ស្រីនេះបានបួសក្នុងសំណាក់តិរ្ថិយទាំងឡាយក្តី ស្រីនេះបានបួសក្នុងសំណាក់ភិក្ខុនីទាំងឡាយដទៃក្តី។ ភិក្ខុនីគិតថា អញនឹងបំបួស (ស្រីនោះ) ហើយស្វែងរកគណៈក្តី ភិក្ខុនីជាអាចារ្យក្តី បាត្រក្តី ចីវរក្តី សម្មតិសីមាក្តី ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសំបុត្រច្បាប់ ភិក្ខុនីជាឧបជ្ឈាយ៍ត្រូវអាបត្តិទុក្កដក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយក្នុងខណៈចប់កម្មវាចាពីរលើក ចប់កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស ចំណែកគណៈនឹងភិក្ខុនីជាអាចារ្យ ត្រូវត្រឹមអាបត្តិទុក្កដ។
[៣៧] ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីដែលត្រូវអាបត្តិមុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិ
[៣៧] ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីដែលត្រូវអាបត្តិមុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិ