ដែល​ហៅថា​ ​សង្ឃ​ ​សំដៅយក​ភិក្ខុនី​សង្ឃ​ ​ភិក្ខុនី​ត្រូវ​ប្រាប់ភិក្ខុ​នី​សង្ឃ​(​នោះ​ឯង​)​។​ ​ដែល​ហៅថា​គណៈ​ ​គឺ​គណៈ​ភិក្ខុនី​ត្រួតត្រា​ក្នុង​ទីណា​ ​ភិក្ខុនី​ត្រូវ​ប្រាប់​គណ​ភិក្ខុនី​(​ក្នុង​ទីនោះ​ដែរ​)​។​ ​ដែល​ហៅថា​ ​ប្រជុំជន​ ​គឺ​ចំណោម​មនុស្ស​ត្រួតត្រា​ក្នុង​ទីណា​ ​ភិក្ខុនី​ត្រូវ​ប្រាប់​ចំណោម​មនុស្ស​(​ក្នុង​ទីនោះ​)​។​ ​ដែល​ហៅថា​ ​សេនា​ ​គឺ​សេនា​ត្រួតត្រា​ក្នុង​ទីណា​ ​ភិក្ខុនី​ត្រូវ​ប្រាប់​សេនា​(​ក្នុង​ទីនោះ​)​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​កប្ប​ ​គឺ​មាន​សំបុត្រ​ច្បាប់​ ​សេចក្តី​ថា​ ​លើកទុក​តែ​មាន​សំបុត្រ​ច្បាប់​។​ ​ដែល​ហៅថា​ ​កប្ប​ ​បាន​ដល់ក​ប្ប​ពីរ​យ៉ាង​ ​(​ថា​ដូច្នេះ​)​ ​ស្រី​នេះ​បាន​បួស​ក្នុង​សំណាក់​តិរ្ថិយ​ទាំងឡាយ​ក្តី​ ​ស្រី​នេះ​បាន​បួស​ក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​ដទៃ​ក្តី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​បំបួស​ ​(​ស្រី​នោះ​)​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​ភិក្ខុនី​ជា​អាចារ្យ​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សម្មតិ​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​វៀរលែងតែ​មាន​សំបុត្រ​ច្បាប់​ ​ភិក្ខុនី​ជា​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ចប់​ញត្តិ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​ចប់​កម្មវាចា​ស្រេច​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ចំណែក​គណៈ​នឹង​ភិក្ខុនី​ជា​អាចារ្យ​ ​ត្រូវ​ត្រឹម​អាបត្តិ​ទុក្កដ​។​
 [​៣៧​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ភិក្ខុនី​ដែល​ត្រូវ​អាប​ត្តិ​មុន​ៗ​។​ ​ពាក្យ​ថា​ ​បឋមា​បត្តិ​ក​ ​គឺ​ភិក្ខុនី​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៤៥ | បន្ទាប់