អ្នកទូក​ម្នាក់​ចម្លង​ភិក្ខុនី១រូប​។​ ​អ្នកទូក​ដែល​ឆ្លង​រួច​ទៅ​ហើយ​ ​ក៏​ទ្រុស្ត​(​សេព​សន្ថវ​)​ ​នឹង​ភិក្ខុនី​ដែល​ឆ្លង​រួច​ទៅ​ហើយ​។​ ​អ្នកទូក​ដែល​មិនទាន់​ឆ្លង​ ​ក៏​ទ្រុស្ត​នឹង​ភិក្ខុនី​ដែល​មិនទាន់​ឆ្លង​។​ ​ភិក្ខុនី​ទាំងពីរ​នោះ​មក​ប្រជុំ​គ្នា​ក្នុង​ពេលក្រោយ​ ​ហើយ​សួរ​គ្នា​ថា​ ​នែ​លោកម្ចាស់​ ​អ្នកទូក​មិន​បៀតបៀន​លោក​ទេ​ឬ​។​ ​ភិក្ខុនី​នោះ​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​ខ្ញុំ​អ្នកទូក​វា​បៀតបៀន​ទៅ​ហើយ​ ​ចុះ​ចំណែកខាង​លោកម្ចាស់​ ​អ្នកទូក​វា​មិន​បៀតបៀន​លោក​ទេ​ឬ​។​ ​ភិក្ខុនី​នោះ​ ​ក៏​និយាយ​ថា​ ​លោកម្ចាស់​ ​ខ្ញុំ​អ្នកទូក​បៀតបៀន​ហើយ​ដែរ​។​ ​លំដាប់នោះ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ ​មិន​សមនឹង​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯង​សោះ​។​ ​ទើប​ភិក្ខុនី​ទាំងឡាយ​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​គួរបើ​នឹង​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​
ថយ | ទំព័រទី ៤៩ | បន្ទាប់