ជាងពួកតែម្នាក់ឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីបង្អង់ឲ្យយឺតយូរជាងពួកតែម្នាក់ឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងបង្អង់ឲ្យយឺតយូរជាងពួកតែម្នាក់ឯងសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅកាន់ចន្លោះស្រុកតែម្នាក់ឯងក្តី ទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងក្តី នៅប្រាសចាកគ្នាក្នុងវេលារាត្រីតែម្នាក់ឯងក្តី ឈប់ឲ្យឃ្លាតអំពីពួកតែម្នាក់ឯងក្តី ភិក្ខុនីនេះឯង ក៏ត្រូវអាបត្តិឈ្មោះសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញ។
[៤៤] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ទៅកាន់ចន្លោះស្រុកតែម្នាក់ឯងក្តី គឺភិក្ខុនីឈានជំហានដម្បូងចូលទៅកាន់របងនៃស្រុកដែលមានរបង ត្រូវអាបត្តិថុល្លច្ច័យ ឈានជំហានទី២ ទៅ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុនីឈានជំហានដម្បូងចូលទៅកាន់ឧបចារស្រុកដែលមិនមានរបង ត្រូវអាបត្តិថុល្លច្ច័យ ឈានជំហានទី២ ត្រូវអាបត្តិ